Cleaners
: |
: 1
ជ្រើសរើសអ្នកសម្អាត ២មុខតំណែង
- ផ្នែក : ថែទាំអាគារ និងបរិស្ថាន
- ទីតាំង : ភ្នំពេញ
- ប្រាក់បៀវត្ស : (ចរចារ)
- ផ្តល់របាយការណ៍ : ប្រធានផ្នែកថែទាំ
ភារកិច្ចនិងការទទួលខុសត្រូវ:
ការពិពណ៌នាការងារ៖
- សម្អាត និងថែទាំអនាម័យក្នុងបន្ទប់ទឹក (ស្ងួត និងមានអនាម័យល្អ)
- សម្អាត និងថែទាំអនាម័យក្នុងបន្ទប់រៀន (មុនពេលសិស្សចូលរៀន និងក្រោយពេលសិស្សចេញពីរៀន)
- សម្អាតផ្លូវដើរ និងបរិវេណខាងក្រៅបន្ទប់រៀន
- សម្អាត និងរក្សាអនាម័យក្នុងបន្ទប់ការិយាល័យ (សម្អាតការ៉ូ កញ្ចក់ និងប្រមូលសម្រាម)
- ប្រចាំការតាមគោលដៅដែលបានកំណត់ដើម្បីត្រួតពិនិត្យមើលបញ្ហាអនាម័យ និងបញ្ហាផ្សេងៗ
- ថែរក្សា និងសន្សំសំចៃសម្ភារដែលផ្តល់ជូន
- ស្នើសុំបើកសម្ភារបន្ថែម និងរៀបចំទុកដាក់សម្ភារសម្អាតឲ្យមានសណ្តាប់ធ្នាប់
- បោកគក់កម្រាល ភួយ ស្រោមពូក ស្រោមខ្នើយ វាំងនន និងសម្ភារប្រើប្រាស់ផ្សេងៗ
- សម្អាតអគារលម្អិតអំឡុងពេលវិស្សមកាល (Vacation or Term Break)
- រាយការណ៍រាល់បញ្ហា និងដំណើរការការងារជូនប្រធានផ្នែកថែទាំ
- ជូតសម្អាតបន្ទប់ទឹក និងបរិក្ខាក្នុងបន្ទប់ទឹក
- ថែទាំអនាម័យក្នុង បន្ទប់ទឹកគ្រប់ពេលមានបញ្ហា
- បោសសម្អាតតាមផ្លូវដើរ, កន្លែងទទួលភ្ញៀវ និងកន្លែងដែលប្រឡាក់ ឬមានធូលី
- ដាក់ផ្លាកសញ្ញាប្រយ័ត្នរអិលជានិច្ចមុនពេលជូតសម្អាត
- ដើរត្រួតពិនិត្យគោលដៅរបស់ខ្លួន និងធ្វើការសម្អាតភ្លាមពេលឃើញមានបញ្ហា
- សម្អាតក្រណាត់ជូត និងធុងគាប ជាប្រចាំក្រោយពេលសម្អាតរួច
- រៀបចំទុកដាក់សម្ភារៈអោយមានសណ្តាប់ធ្នាប់ តាមការណែនាំ
- លាងសម្អាតធុងសម្រាមនៅតាមគោលដៅរបស់ខ្លួនមុនពេលចេញទៅផ្ទះ
- បែងចែកសម្រាមតាមប្រភេទ (សម្រាមស្ងួត សម្រាមសើម និងកំប៉ុង)
- ប្តូរថង់សម្រាមតាមបន្ទប់ទឹក មុខថ្នាក់រៀន ក្នុងការិយាល័យ និងធុងសម្រាម
- ត្រួតពិនិត្យមើលសម្ភារប្រើប្រាស់ ដើម្បីជៀសវាងការខ្វះខាតពេលត្រូវការយកមកប្រើ
- ស្នើសុំបើកសម្ភារតាមតម្រូវការជាក់ស្តែង (មានការឯកភាពពីប្រធានផ្នែក)
- រាយការណ៍រាល់បញ្ហាជួសជុលទៅប្រធានផ្នែកថែទាំអាគារ
- ហាលសម្ងួតក្រណាត់ (ឱ្យមានរបៀប) ក្រោយពេលសម្អាត
- បិទភ្លើងក្រោយពេលសម្អាត ឬបិទភ្លើងខ្លះមុនពេលសម្អាត (បើកវាំងននបង្អូច)
- ត្រួតពិនិត្យកន្លែងរៀងៗខ្លួនមុនពេលចេញទៅផ្ទះ
- ត្រូវមានភាពរួសរាយរាក់ទាក់ស្វាគមន៍ចំពោះសិស្ស និងអ្នកអាណាព្យាបាល
- ត្រូវសហការជាមួយសន្ដិសុខ បើឃើញសិស្សប្រព្រឹត្ដខុសពីច្បាប់ និងវិន័យសាលា ត្រូវរាយការណ៍ ប្រាប់គ្រូផ្នែកវិន័យ ដើម្បីដោះស្រាយ អប់រំ និងណែនាំ ។
- ពេលសិស្សចេញលេងត្រូវជួយដើរមើលសកម្មភាពសិស្ស ជាពិសេសនៅតាមបន្ទប់ និងតាមគៀនកោះ
- ត្រូវធ្វើការសម្អាតភ្លាម នៅពេលដែលសិស្សសំណូមពរអោយជួយ រឺក៏ឃើញមានទឹកកំពប់ ។
- ត្រូវឧស្សាហ៍សង្កេតមើលសិស្សដែលចូលក្នុងបន្ទប់ទឹកយូរពេកព្រោះអាចមានបញ្ហាអ្វីមួយ រឺក៏មានសិស្ស ប្រឡែងគ្នាក្នុងបន្ទប់ទឹក
- ពេលដល់ម៉ោងចូលរៀន អ្នកអនាម័យត្រូវជួយប្រាប់អោយសិស្សចូលេរៀន
លក្ខខណ្ឌជ្រើសរើស៖
- កម្រិតវប្បធម៌ចាប់ពីថ្នាក់ទី៦ ឡើងទៅ
- ចេះអាន និងចេះសរសេរភាសាខ្មែរបានល្អ
- មានកាយសម្បទារឹងមាំ
- មានអាយុចាប់ពី ២០ឆ្នាំ ដល់ ៤០ឆ្នាំ
- បទពិសោធន៍បម្រើការងារផ្នែកអនាម័យចាប់ពី១ឆ្នាំឡើងទៅ
- អាចបត់បែនតាមពេលវេលា និងម៉ោងធ្វើការរបស់ក្រុមហ៊ុន
- មានការព្យាយាម និងភាពអត់ធ្មត់ក្នុងការងារ
- មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ
- មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ